ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារនេះបានអនុម័តច្បាប់ជាឯកច្ឆន្ទមួយផ្តល់ថវិកាជិត ៥០០ ពាន់លានដុល្លារអាមេរិក ជាជំនួយសហព័ន្ធ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចៗ ដែលបានរងគ្រោះដោយសារជំងឺ COVID-19 និងដើម្បីជួយដល់មន្ទីរពេទ្យទ្រទ្រង់ នឹងលំហូរអ្នកជំងឺធ្ងន់ធ្ងរ ដែលបានចូលមកសម្រាកព្យាបាលជាប្រចាំថ្ងៃ។ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ពុំមានសញ្ញាធូរស្រាលណាមួយនៅឡើយទេ សម្រាប់ស្ថានភាពជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិច ។ ជាមួយគ្នានោះ ពាក់ព័ន្ធគម្រោងថវិកាមួយចំនួនទៀត ទាក់ទង់និងវិស័យផ្សេងៗដែលកំពុងជួបភាពរះស្ទះដោយសារតែការខ្វែងគំនិតគ្នា រវាងប្រធានាធិបតី និងសមាជិករដ្ឋសភា៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ